បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយសំបុក ឃាត់ខ្លួនមុខសញ្ញា ១៣នាក់
ស្រុកបរកែវ÷ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង១០នាទីយប់ អធិការដ្ឋាននគរបាលស្រុកបរកែវ សហការជាមួយ អធិការដ្ឋាននគរបាលស្រុកអូយ៉ាដាវ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន១៣ មុខសញ្ញា និងដកហូតគ្រឿងញៀនចំនួន២០ថង់ និងថ្នាំគ្រាប់ពណ៍ផ្កាឈូក (wy ) ចំនួន០៩គ្រាប់ នៅចំណុចចំការកៅស៊ូ ស្ថិតនៅភូមិជ្រៀក ឃុំលុឃុង ស្រុកបរកែវ ខេត្តរតនគិរី ។
ដោយមានការដឹកនាំសម្រួបសម្រួលនិតីវិធីពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តរតនគិរី។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ឆុង រ៉ាយុទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ
២. ឈ្មោះ ធឿ ប៊ុនថន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ
៣. ឈ្មោះ ឃី បញ្ញាវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ
៤. ឈ្មោះ រម៉ាម ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចារាយ សញ្ជាតិខ្មែរ មុខរបរធ្វើចំការ
៥. ឈ្មោះ ឡុង ប្រុស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ
៦. ឈ្មោះ សារ៉ា ឆយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ
៧. ឈ្មោះ ចក់ រី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ
៨. ឈ្មោះ រ៉េត រ៉ន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ
៩. ឈ្មោះ ហេង ប៊ុន យ៉ាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ
១០. ឈ្មោះ ផូក អៀប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ
១១. ឈ្មោះ វ៉ាន់ អូន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ
១២. ឈ្មោះ ឡេះ រំលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ អ៉ីស្លាម សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ
១៣. ឈ្មោះ រម៉ាស់ ញ៉ៅ ភេទប្រុស អាយុ២២ ជនជាតិទំពួន សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាដក
វត្ថុតាងដកហូតរួមមាន៖
១. មេ តំ ហ្វ តា មីន អាយ
- ឈ្មោះ ឡេះ រំលី ចំនួន១២ ថង់ ទម្ងន់ ១១២.៤២ក្រាម
- ឈ្មោះ ឆុង រ៉ាយុទ្ធ ចំនួន០៧ ថង់ ទម្ងន់ ១៧.០៩ ក្រាមថ្នាំគ្រាប់ពណ៍ផ្កាឈូកwyចំនួន០៧គ្រាប់ ទម្ងន់ ០.៦៩ ក្រាម
- ឈ្មោះ រម៉ាស់ ញ៉ៅ ចំនួន០១ ទម្ងន់ ០.២៦ក្រាម
ថ្នាំគ្រាប់ពណ៍ផ្កាឈូកwyចំនួន០២គ្រាប់ ទម្ងន់០.០២ក្រាម
២. ទូរស័ព្ទដៃចំនួន១០គ្រឿង
៣. ម៉ូតូចំនួន០៧គ្រឿង
៤.ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង
៥. ឧបករណ៍សេពគ្រឿងញៀន និងថង់ច្រកមួយចំនួនគ្រឿងញៀន
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សារទុកនៅ អធិការដ្ឋាននគរបាលស្រុកបរកែវ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការតាមនិតីវិធីច្បាប់ ៕