បង្រ្កាបករណីប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិមួយករណីឃាត់ខ្លួនជនស័ង្សយចំនួន០២នាក់នៅក្រុងបាត់ដំបង
ខេត្តបាត់ដំបងៈ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំជំនាញរបស់លោកវរសេនីយ៍ទោលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាន នាវេលាម៉ោង ០៦និង០៥ នាទីភ្លឺនេះនៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលរួមគ្នាជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការបានចុះប្រត្តិបត្តិការបង្ក្រាបករណី(ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ)មិនបានសម្រេចដោយ(យកកាំបិតចាក់ទៅលើជនរងគ្រោះ)មួយករណីនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ពៅ ថេវីន ហៅ ចេក ភេទប្រុស អាយុ១៨ ឆ្នាំមានទីលំនៅភូមិអូរតាគាំ១សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបង(ជាអ្នកធ្វើសកម្មភាពផ្ទាល់)។
២-ឈ្មោះ ស៊ុម រដ្ឋា ហៅ កែប ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង(ជាបក្សពួក)។
-ដកហូតសម្ភារៈភស្តុតាងមាន៖
-ស្បែកជើងផ្ទាត់ពណ៌ខ្មៅមានខ្សែពណ៌លឿងចំនួន១គូរ
-កូនកាំបិតចិត្តបន្លែមានដងពណ៌លឿងចំនួន១
-ខោខូវបូយជើងវែងជារបស់ជនរងគ្រោះចំនួន១


លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០មានករណីហិង្សាមួយបានកើតឡើងនៅចំណុចបន្ទប់ ជួលស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះគឺមានជនរងគ្រោះឈ្មោះនឿន រ៉ាឌី ភេទ ប្រុសអាយុ ២៩ ឆ្នាំ(ជាភេទទី៣) មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មកជួលបន្ទប់ស្នាក់នៅក្នុងមូលដ្ឋានខាងលើ ត្រូវបានជនសង័្សយធ្វើសកម្មភាព(ចាក់លើដងខ្លួនជាច្រើនកាំបិត)បណ្តាលឱ្យទទួលរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ នៅពេលដែលជនរងគ្រោះស្រែកឆោឡោផ្អើលដល់អ្នកជិតខាងឱ្យជួយរួចមក ។ ក្នុងពេលធ្វើសកម្មភាពនិងកំពុង ផ្អើលឆោឡោនេះជនសង័្សយបានធ្វើសកម្មភាពរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តងដោយពុំទាន់យកបាននូវទ្រព្យសម្បត្តិអ្វីនោះទេ រហូតដល់ពេលនេះជនរងគ្រោះនៅសម្រាក ព្យាបាលរបួសនៅមន្ទីរពេទ្យនៅឡើយ។


លោកវរសេនីយ៍ទោ ឈឿង គឹមសុង បានបញ្ជាក់ថាតាមរយៈសកម្មភាពខាងលើនេះ និងឆ្លងតាមរយៈការ ចង្អុលដឹកនាំរបស់ថ្នាក់ដឹកនាំស្នងការ និងលោកស្នងការរងទទួលផែនផ្ទាល់ លោកបានដឹកនាំសហការណ៍ធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅកំណត់បានអំពីមុខសញ្ញាដែលធ្វើសកម្មភាពនេះនិងឈានទៅធ្វើការឃាត់ខ្លួនបានដែលលទ្ធផលជំហ៊ានដំបូងនេះ គឺជនសង៏្សយបានសារភាពថាគេពិតជាមានចេតនាប៉ុនប៉ុងប្លន់យកទ្រព្យ សម្បត្តិរបស់ជនរងគ្រោះខាងលើ នារាត្រីថ្ងៃទី ១៧ខែ មិថុនា ឆ្នាំ ២០២០នៅចំណុចកើតហេតុនោះ ប្រាកដមែន។



លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានបញ្ជាក់ថា ដោយមាន ការចង្អុលដឹកនាំរបស់ឯកឧត្តមស្នងការ និងដោយបានការចូលរួមសហការណ៍ពីមន្រ្តីនគរបាលជំនាញ រួមទាំងបានការចូលរួមផ្តល់ព័ត៌មានពីមហាជនផងទើបសមត្ថកិច្ចនគរបាលសម្រេចបាននូវលទ្ធផលដូចពេលនេះ ជាមួយនេះដែរលោកស្នងការរងសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មហាជនបន្តចូលរួមសហ ការណ៍ជាមួយសមត្ថកិច្ចនគរបាល និងសូមបងប្អូនប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផង ដូចក្នុងករណីខាងលើនេះ គឺផ្តើមពីការទុកចិត្តពីជនរងគ្រោះចំពោះជនសង័្សយទើបបង្កឱកាសឱ្យជនសង័្សយឆ្លៀតធ្វើសកម្មភាពបានហើយក៏សូមមេត្តាជួយផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចនគរបាល ក្នុងករណីបានជួបប្រទះនូវឧប្បត្តិហេតុណាមួយក្នុងមូលដ្ឋាន។
ជនសង័្សយទាំងពីរនាក់ព្រមទាំងវត្ថុតាងផងត្រូវបានសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕(រូបភាពផែនព្រហ្មទ័ណ្ឌ/ក្រុងបាត់ដំបង/ក្រុមប្រតិកម្មរហ័ស)ប្រភពៈស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង