បង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដល់ក្នុងផ្ទះរបស់ជនសង្ស័យតែម្តង
ខេត្តរតនគិរី÷ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង២០និង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឡាមិញ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងផ្ទះរបស់ជនសង្ស័យស្ថិតនៅក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបកែវខេត្តរតនគិរី និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១មុខសញ្ញា មានឈ្មោះដូចខាងក្រោម÷
តែម្តង


១.ឈ្មោះ មុត សាវឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតភូមិព្រែក ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទីលំនៅបច្ចុប្បន្ននៅ ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ។សម្ភារះដកហូតបានរួមមាន÷
១.មេតំហ្វេតាមីនអាយ ចំនួន០២ថង់ ទម្ងន់ ៩.០០ ក្រាម
២. ម៉ូតូ០១គ្រឿងម៉ាកវេវឆ្លាមពណ៌ខៀវ
៣.ទូរស័ព្ទដៃចំនួន០១គ្រឿង
៤.កាំភ្លើងកែឆ្នៃចំនួន០១ដើម
៥.សម្ភារះវិច្ចខ្ចប់មួយចំនួន
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។