បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារ ធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់
ខេត្តបាត់ដំបង:នៅថ្ងៃ សៅរ៍ ១៤កើតខែអាសាឍឆ្នាំជូតទោ ស័ក.ស.២៥៦៤ត្រូវនឹងថ្ងៃទី៤ខែកក្កដាឆ្នាំ២០ ២០វេលាម៉ោង១៣និង១០នាទីនៅចំណុចក្រុម ទី១៧ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់ឯក ឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រម ទាំងអនុវត្តតាមការណែនាំជំនាញពីលោក ឧត្តម សេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ ជម្រុញ ដឹកនាំកម្លាំងផ្នែកជំនាញនគរបាលប្រឆាំងគ្រឿង ញៀននៃអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម បានចុះប្រតិបត្តិការ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារ ធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់គឺ៖



១-ឈ្មោះ សាយ ពិសិទ្ធ ហៅខ្លា ភេទប្រុសអាយុ ២០ឆ្នាំភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបា ត់ដំបង។
២-ឈ្មោះ ឃុន ខេន ភេទប្រុស អាយុ២០ឆ្នាំរស់ នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបា ត់ដំបង។
៣-ឈ្មោះ ម៉ាន់ និមល ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
១-ថ្នំាញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន ០៨ថង់ ទម្ងន់៣,៣៥ក្រាម
២-ទូរស័ព្ទដៃចំនួន០២គ្រឿង
៣-ប្រាក់រៀលចំនួន ៣០,០០០រៀល
៤-ម៉ូតូចំនួន ០១គ្រឿង
៥-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង័្សយនិងវត្ថុតាងនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី៕(រូបភាពផែនការងារ/គ្រឿងញៀន)