បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារ ធាតុញៀនចំនួន០១ករណី នៅស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង:កាលពីថ្ងៃ អង្គារ២រោចខែអាសាឍឆ្នាំជូតទោ ស័ក.ស.២៥៦៤ត្រូវនឹងថ្ងៃទី៧ខែកក្កដាឆ្នាំ២០ ២០វេលាម៉ោង១៦និង៣០នាទីនៅចំណុចភូមិដំ ណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់ឯក ឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយអនុវត្តតាមការណែនាំជំនាញពីលោក ឧត្តម សេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការន គរបាលស្រុកភ្នំព្រឹក ដឹកនាំជម្រុញឱ្យមានការ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារ ធាតុញៀនចំនួន០១ករណី (ក្នុងបទល្មើសជាក់ ស្តែង)ដោយបានធ្វើការឃាត់ខ្លួនជនស័ង្សយ ចំនួន ០១នាក់គឺ៖
១-បឿ ម៉ានិត ហៅតឿ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្រុមទី១១ភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។


-វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិចកិ ប មាត់ ពណ៌សថ្លា សង្ស័យជាសារធាតុញៀនប្រភេទមេតំ ហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៥ ថង់ (បួនថង់តូច មួយថង់ធំ)មិនទាន់ថ្លឹងទម្ងន់ ។
២-ថ្នាំគ្រាប់ពណ៍ស្លាទុំរាងមូលសំប៉ែតមានអក្សរបរទេស សញ្ញា WYនៅលើគ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា ចំនួន ១២គ្រាប់កន្លះ (ដប់ពីរគ្រាប់កន្លះ) មិនទាន់ថ្លឹងទម្ងន់ ។
៣-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង។
៤-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។

ជនសង័្សយនិងវត្ថុតាងនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី៕(រូបភាពនគរបាលស្រុកភ្នំព្រឹក)