បង្រ្កាបករណីរក្សាទុកដោយខុស​ច្បាប់ នូវសារធាតុញៀន០១ករណីឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់


ខេត្តបាត់ដំបង:នៅថ្ងៃ ពុធ​៣រោច​ខែអាសាឍឆ្នាំជូតទោស័ក​.ស.២៥៦៤ត្រូវនឹងថ្ងៃទី៨ខែកក្កដាឆ្នាំ២០២​០​វេលាម៉ោង១៥និង​៣០នាទី​នៅចំណុចក្រុមទី​១​៣ភូមិបន្សាយត្រែង​ ឃុំបន្សាយត្រែង​ ស្រុកថ្ម​គោលខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃ​ស្នងការដ្ឋាន​ន​គរ​បាល​ខេត្តបា​ត់​ដំបង ព្រម​ទាំងអនុវត្តតាមការណែនាំជំនាញពីលោក​ឧត្តម​សេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​ លោក​វរសេនីយ៍ឯក​ ផង់​ សុភាព​ អធិការនគរបាលស្រុកថ្មគោលជម្រុញ ដឹកនាំកម្លាំងផ្នែកជំនាញនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្សាយត្រែង​ បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុស​ច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖
១-ឈ្មោះ ឆាត ផាក់ឡូវ ភេទប្រុស អាយុ៣៥ឆ្នាំនៅភូមិថ្មី ឃុំបន្សាយ ត្រែង ស្រុកថ្មគោល ខេត្ត​បាត់ដំបង​។
២-ឈ្មោះ ឈុន ប៊ុនលី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិថ្មី ឃុំបន្សាយ ត្រែង ស្រុកថ្មគោល ខេត្ត​បាត់ដំបង​។
-វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ចំ​នួន០៨កំណាត់ទុយយោ ទំងន់១,២៣ក្រាមសង្ស័យមានសារធាតុញៀន។
២-សម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
៣-ទូរស័ព្ទចំនួន០១គ្រឿង

ជនសង័្សយនិងវត្ថុតាងនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី៕(រូបភាពនគរបាលស្រុក​ថ្មគោល)