បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន២ថង់ ទម្ងន់៦,៥១ក្រាម
ខេត្តបាត់ដំបង: ពីថ្ងៃ ពុធ៣រោចខែអាសាឍឆ្នាំជូតទោស័ក.ស.២៥៦៤ត្រូវនឹងថ្ងៃទី៨ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១៦និង០០នាទីនៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ព្រមទាំងអនុវត្តតាមការណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ ជម្រុញដឹកនាំកម្លាំងផ្នែកជំនាញនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖និង



១-ឈ្មោះ ប៊ុត ប៊ុនមាន ភេទប្រុស អាយុ២៥ឆ្នាំនៅភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ សួន ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន២ថង់ ទម្ងន់៦,៥១ក្រាម។
២-ទូរស័ព្ទដៃចំនួន០២គ្រឿង
៣-ថង់សម្រាប់ច្រករំលេកថ្នាំញៀនមួយចំនួន
ជនសង័្សយនិងវត្ថុតាងនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី៕(រូបភាពផែនការងារ/គ្រឿងញៀន)