បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណីក្នុងបទ​ល្មើសជាក់ស្ដែង

ខេត្តបា​ត់​ដំបង:នៅថ្ងៃ អង្គារ ៩កើត ខែ អាសាឍ ឆ្នាំជូតទោ​ស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២​០២០ ម៉ោង ១១និង៣០នាទីអនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុ​ខុន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបា​ត់​ដំបង និងតាមមតិណែនាំជំនាញរបស់​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ​ងារប្រឆាំងគ្រឿង កម្លាំងនគរបាលនៃអធិការ​ដ្ឋាន​នគរបាលស្រុកភ្នំព្រឹក លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកជម្រុញ​ដឹកនាំឱ្យមានការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណីក្នុងបទ​ល្មើសជាក់ស្ដែង នៅចំណុចភូមិភ្នំប្រាំពី ឃុំបួរ​ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការ​នេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់គឺ៖
១-ឈ្មោះ សឹម ចាន់ធី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្រុម ទី០៧ ភូមិភ្នំប្រាំពី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

  • វត្ថុតាងដកហូតរួមមាន៖
    ១-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច​កិបមាត់ ពណ៌សថ្លា សង្ស័យមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកកកចំនួន១៤ថង់ ដែលក្នុងនោះមាន០១ថង់កិបមានចំនួនច្រើនជាងគេ រីឯចំនួន ១៣ កូនថង់ទៀតតូចៗព្រមទាំងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពុងស្រាវ​ជ្រាវ​បន្ត និងកសាងសំណុំរឿងបញ្ជូនមកការិ​យាល័​យជំនាញដើម្បី អនុវត្តបន្ត៕(រូបភាព​នគរ​បាលស្រុកភ្នំព្រឹក)