បង្រ្កាបករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់
ខេត្តបាត់ដំបង:កាលពីថ្ងៃ ចន្ទ ០១រោចខែអាសាឍឆ្នាំជូតទោ ស័ក.ស.២៥៦៤ត្រូវនឹងថ្ងៃទី៦ខែកក្កដាឆ្នាំ២០ ២០វេលាម៉ោង១១និង៣០នាទីនៅចំណុចក្រុមទី០៤ភូមិទួលទិល ឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងអនុវត្តតាមមតិណែនាំជំនាញពីលោក ឧត្តម សេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ជម្រុញដឹកនាំមន្រ្តីផ្នែកជំនាញនគរបាលប្រឆាំងគ្រឿង ញៀននៃអធិការដ្ឋានបានចុះប្រតិបត្តិការ បង្រ្កាបករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងមូលដ្ឋានខាងលេី ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់គឺ៖
១-ឈ្មោះ ហេង ង៉ោល ភេទប្រុសអាយុ ២៨ឆ្នាំភូមិតាងិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះ ម៉ី ស៉ីណា ភេទស្រី អាយុ២៨ឆ្នាំរស់ នៅភូមិទួលតិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
៣-ឈ្មោះ ចាន់ ស៊ូថាវ ភេទប្រុស អាយុ ៤៧ឆ្នាំរស់នៅភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

-វត្ថុតាងចាប់យកបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន ១២កំណាត់ទុយោទម្ងន់២,០៣ក្រាម
២-ទូរស័ព្ទដៃចំនួន០២គ្រឿង
ជនសង័្សយនិងវត្ថុតាងនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី៕(រូបភាពផែនការងារ/គ្រឿងញៀន)