បង្រ្កាបករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ ឃាត់ខ្លួនអ្នកប្រព្រឹត្តិម្នាក់អនុវត្តតាមច្បាប់
នៅថ្ងៃពុធ ១៣រោចខែពិសាខឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣វេលា ម៉ោង១០និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះជា ចាន់ថន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅផ្ទះជួល ក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង ដោយដកហូតបានទូរស័ព្ទដៃចំនួន០២គ្រឿង(ជារបស់ជនរងគ្រោះ)និងនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វេីការស្រាវជ្រាវ។
ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៥ខែ ឧសភាឆ្នាំ២០២៣វេលាម៉ោង០៨និង៣០នាទី សមត្ថកិច្ចទទួលព័ត៌មានពីជនរងគ្រោះឈ្មោះ នេត ភាព ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ថាមានករណី លួច (ប្រាក់ និងទូរស័ព្ទដៃ)នៅចំណុចក្រុមទី០៥ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល
ខេត្តបាត់ដំបង ដោយជនសង័្សយចូលទៅក្នុងកន្លែងលក់ដូររបស់ខ្លួនលួចយកដែលបាត់បង់គឺ៖
-ប្រាក់រៀលចំនួន១៥.០០០រៀល
-ទូស័ពដៃចំនួន ០២គ្រឿង។
ក្រោយកើតហេតុសមត្ថកិច្ចស្រាវជ្រាវនិងកំណត់មុខសញ្ញាបានរហូតឃាត់ខ្លួននិងដកហូតវត្ថុតាងខាង លើតែម្តង។
នៅពេលនេះនគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋានដេីម្បីអនុវត្តបន្តតាមផ្លូវច្បាប់រីឯទូរសស័ព្ទដៃប្រគល់ជូនម្ចាស់វិញ៕