បង្រ្កាបករណី​រក្សាទុក​ដោយខុសច្បាប់នូវសារធាតុ​ញៀន​០១ករណី ជាមួយ វត្ថុតាងចំនួន ១៤កូនថង់​ទម្ងន់៣​,១៧​ក្រាម

ខេត្តបា​ត់ដំបង:កាលពីថ្ងៃ ចន្ទ​ ០១រោច​ខែអាសាឍឆ្នាំជូតទោ ស័ក.ស.២៥៦៤ត្រូវនឹងថ្ងៃទី៦ខែកក្កដាឆ្នាំ២០ ២០វេលាម៉ោង១៥និង០០នាទីនៅចំណុចក្រុម ទី​១២ភូមិសំបុកអក ឃុំកំពង់ព្រៀង​ ស្រុកសង្កែ​ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់ឯក ឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ​បាលខេត្តបា​ត់ដំបង ​ និងដោយអនុវត្តតាមការណែនាំជំនាញពីលោក ឧត្តម សេ​នី​យ៍ត្រី កុយ ហៀង ស្នងការរងផែនការងារ ប្រ​ឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ស៊ុន​ សុវណ្ណ​ ​ អធិការនគរបាលស្រុកសង្កែ​ ជម្រុញ ដឹក​នាំកម្លាំងផ្នែកជំនាញនគរបាល​ប្រឆាំងគ្រឿង​ញៀននៃអធិការដ្ឋាន​បានចុះប្រតិបត្តិការបង្រ្កាបករណី​រក្សាទុក​ដោយខុសច្បាប់នូវសារធាតុ​ញៀន​០១ករណីក្នុងមូលដ្ឋានខាងលេីក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់គឺ៖
១-ឈ្មោះ សេង​ គឹមសុង​ ភេទប្រុសអាយុ៤១​ឆ្នាំភូមិសំបុកអក​ ឃុំកំពង់​ព្រៀង​ ស្រុកសង្កែ ខេត្តបា ត់​ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
១-ថ្នំាញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន ១៤កូនថង់​ទម្ងន់៣​,១៧​ក្រាម
២-ទូរស័ព្ទដៃចំនួន០២គ្រឿង
៣-ថង់សម្រាប់ច្រកចែករំលែកថ្នាំញៀននិងសម្ភារ:សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយ​ចំនួន។

ជនសង័្សយនិងវត្ថុតាងនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញ​ដើម្បីអនុវត្តបន្តតាមនីតិវិធី៕(រូបភាពផែនការងារ/គ្រឿងញៀន)