បង្រ្កាបករ​ណី​ជួញដូរ​ដោយខុសច្បាប់នូវសារ​ធាតុ​ញៀន​មួយករណី ​ទម្ងន់៧,៦៧ក្រាម

ខេត្តបា​ត់​ដំបង: កាលពីថ្ងៃ​សុក្រ៦កេីត​​​ ខែ​អា​សាឍឆ្នាំ​ជូត​ទោ​ស័ក​ ព.ស.២៥៦៤​ត្រូវនឹងថ្ងៃ​ទី២៦ខែមិថុនាឆ្នាំ២ ០២០ វេលា​ម៉ោង ១៥និង០០នាទីអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នង ការនៃស្នងការដ្ឋាន​ន​គរ​បាល​ខេត្តបា​ត់​ដំបង​ព្រមទាំងអនុវត្តតាមការណែនាំជំនាញពី​លោក​ឧត្តម​សេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​ កម្លាំងនគរ​បាល​នៃអធិការដ្ឋាន​នគរ​បាលស្រុកសង្កែ ដែល​មានលោកវរសេនីយ៍ឯក​ស៊ុន​ ​ សុវណ្ណ​​ ជា​អ​ធិ​ការ​នគរបាលស្រុក​ជម្រុញដឹកនាំផ្នែកជំនា​ញ​សហ​ការ​ជាមួយកំលាំងក្រុមអន្តរាគមន៍ នៃអ​ធិការដ្ឋានន​គរ​បាលស្រុក ធ្វេីការបង្រ្កាបករ​ណី​រក្សាទុក​ដឹក​ជញ្ជូនឬជួញដូរ​ដោយខុសច្បាប់នូវសារ​ធាតុ​ញៀន​មួយករណីនៅ​ចំ​ណុចក្រុម​ទី២០ ភូមិអូរ​ដំបង​ ​ឃុំអូរដំបង២ស្រុកសង្កែខេត្តបា​ត់ដំបង ក្នុងបទល្មើសជាក់ស្តែង​ ដោយឃាត់​ខ្លួន​ជនសង្ស័យចំនួន០២នាក់៖


១-ឈ្មោះវឿត​ កុសល់ ហៅ​ ចិន​ភេទប្រុស អាយុ​ ២៧ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ​ ឃុំអូរដំបង២​ស្រុក​សង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ​ ធិញ​ សុភ័ក្រ្ត​ហៅប្រុស​ អាយុ៣៤ឆ្នាំ​រស់នៅភូមិអូរដំបង​ ឃុំអូរដំបង២​ស្រុកសង្កែ​ ខេត្តបាត់ដំបង​។
*វត្ថុតាងដកហូតបានគឺ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹ កកកICE ចំនួន ០១ថង់ទម្ងន់​៧,៦៧ក្រាម
-ទូរស័ព្ទចំនួន០១ គ្រឿង
-ជញ្ជីញសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១
-ថង់សម្រាប់ច្រករំលែកថ្នាំញៀននិងសម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

នៅពេលនេះនគរបាលស្រុកបាន​រៀបចំ​បញ្ជន​មកការិយាល័យជំ​នា​ញ​ដេីម្បីបញ្ជូនទៅសា​លា​ដំបូងខេត្តបា​ត់​ដំបងតាម​នី​តិវិធី៕