បង្រ្កាបករ​ណី​រក្សាទុកដឹកជញ្ជូនឬជួញដូរ​ដោយខុស​ច្បាប់​នូវសារ​ធាតុញៀនមួយករណីនៅស្រុកសង្កែ

ខេត្តបា​ត់​ដំបង:កាលពីថ្ងៃ​ អង្គា​រ​ ១០កេីត​​​ ខែ​អា​សា​ឍឆ្នាំ​ជូត​ទោ​ស័ក​ ព.ស.២៥៦៤​ត្រូវនឹងថ្ងៃ​ទី៣០ខែមិថុនាឆ្នាំ២ ០២០ វេលោម៉ោង៩និង១០នាទី​ អនុវត្តតាមអនុ​សាសន៍ណែនាំរបស់​ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នង ការនៃស្នងការដ្ឋាន​ន​គរ​បាល​ខេត្តបា​ត់​ដំបង ព្រមទាំងអនុវត្តតាមការណែនាំជំនាញពីលោក​ឧត្តម​សេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​ កម្លាំងនគរបាលនៃអធិការដ្ឋាន​នគរ​បាលស្រុកសង្កែដែលមានលោកវរសេនីយ៍ឯក​ ស៊ុន​ សុ​វណ្ណ​ ជាអធិការនគរបាលស្រុក​ជម្រុញដឹកនាំឱ្យផ្នែកជំនាញសហការជាមួយកំលាំងក្រុមអន្តរាគ​មន៍នៃអធិការដ្ឋានន​គរ​បាលស្រុក ធ្វេីការបង្រ្កាបករ​ណី​រក្សាទុកដឹកជញ្ជូនឬជួញដូរ​ដោយខុស​ច្បាប់​នូវសារ​ធាតុញៀនមួយករណីនៅនៅ​ចំ​ណុច ភូមិអូរដំបង​ ឃុំអូរដំបង២ស្រុកសង្កែ ខេត្ត​បាត់ដំបង ក្នុងបទល្មើសជាក់ស្តែង​ ដោយឃាត់​ខ្លួនជនសង្ស័យចំនួន ០១នាក់៖
១-ឈ្មោះ ថន​ ចន្ធី​ ភេទប្រុស អាយុ​ ២៤ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរដំបង២​ស្រុកសង្កែ ខេត្តបា​ត់ដំបង *វត្ថុតាងដកហូតបានគឺ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកកICE ចំនួន ០៩ថង់ទមង្ងន់​៣,៦៦ក្រាម
-ទូរស័ព្ទចំនួន០១ គ្រឿង
-សម្ភារៈសម្រាប់ច្រករំលែកនិងប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

នៅពេលនេះនគរបាលស្រុកបាន​រៀបចំ​បញ្ជនមកការិយាល័យជំ​នា​ញ​ដេីម្បីបញ្ជូនទៅ​សា​លាដំបូងខេត្តបា​ត់​ដំបងតាម​នី​តិវិធី៕(រូបភាព​ន​គរបាលស្រុកសង្កែ)