បង្រ្កាបជនសង្ស័យ ២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី
ខេត្តបាត់ដំបងៈកាលពីថ្ងៃ អង្គារ៍ ៣កើត ខែ អាសាឍឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២០ ម៉ោង ១២និង២០នាទីអនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងតាមមតិណែនាំជំនាញរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកជម្រុញដឹកនាំឱ្យមានការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណីក្នុងបទល្មើសជាក់ស្ដែង នៅចំណុចក្រុមទី០៨ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបងដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់គឺ៖
១-ឈ្មោះ នួម យ៉ានុត ភេទ ស្រី អាយុ ២១ ឆ្នាំមានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២-ឈ្មោះ ង៉ា សំរិទ្ធ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
*-វត្ថុតាងចាប់យកបានរួមមានៈ
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន ០៣ កូនថង់ ទម្ងន់ ៣,៧៨ក្រាម(ទាំងសំបក)
-ទូរស័ព្ទដៃ ចំនួន ១ គ្រឿង ចាស់
-ម៉ូតូចំនួន ០១ គ្រឿង ម៉ាកហុងដាឌ្រីម (HONDA DREAM)
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន


ជនសង័្សយនិងវត្ថុតាងបច្ចុប្បន្ននគរបាលស្រុកបញ្ជូនមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងដើម្បីចាត់ការបន្តតាមច្បាប់៕(រូបភាពផែនការងារគ្រឿងញៀន)