បង្រ្កាបបទល្មើសជួញ ដូរគ្រឿងញៀនដកហូតវត្ថុតាង ម្សៅថ្នាំញៀនចំនួន១២៣កញ្ចប់
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុប្រាប់ កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នគរបាលជំនាញបានចុះបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀននៅចំណុចក្រុម៧ ភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ
បានចំនួន០៤នាក់៖
១-ឈ្មោះ ខាន់ នៅ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
២-ភា ភ័ស្ត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។
៣-ឈ្មោះ ណី រីម ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។
៤-ផា នេញ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាង ម្សៅថ្នាំញៀនចំនួន១២៣កញ្ចប់ (១៤កញ្ចប់ធំនិង១០៩កញ្ចប់តូច) ទូរស័ព្ទ ៤ គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន២ សម្ភារៈប្រើប្រាស់មួយចំនួន៕