បង្រ្កាបមុខសញ្ញាក្នុងអំពើលួចម៉ូតូយ៉ាងសកម្មនៅក្រុងក្រចេះ

ក្រុងក្រចេះ: មុខសញ្ញាដែលនគរបាលកំណត់ថាធ្លាប់ធ្វើសកម្មភាលួចម៉ូតូយ៉ាងសកម្មនារយះពេលកន្លងមក ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់ខ្លួនបានកាលពីល្ងាចថ្ងៃទី៣០ ខែសីហា បន្ទាប់ពីជននេះរួមនិងស្រ្តីម្នាក់ទៀត បានធ្វើកម្មភាពលួចម៉ូតូមួយគ្រឿងទៀត នៅខាងក្រោយសង្កាត់ក្រចេះ។
ជនសង្ស័យឈ្មោះ​ ដៀង​ វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្មី​ ឃុំពង្រ​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង។
អធិការនគរបាលក្រុងក្រចេះលោកវរសេនីយ៍ឯក អេង ហឿន បានបញ្ជាក់ថា បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូកម្លាំងនគរបាល ដឹកនាំបញ្ជាដោយលោក​ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានធ្វេីការស៊េីបអង្កេតស្រាវជ្រាវ​ជាបន្តបន្ទាប់ និងឈានទៅឃាត់ខ្លួន​ជនសង្ស័យខាងលេី ខណៈពេលដែលជនរូបនេះ​ព្យាយាមរត់គេចពីសមត្ថកិច្ចមកសម្ងំលាក់ខ្លួននៅចំណុចរម្មណីដ្ឋានថ្មបាំង ស្ថិតក្នុងភូមិបន្ទាយ​ ឃុំគោលាប់ ស្រុកចិត្របុរី​ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន។
​ លោកអធិការបញ្ជាក់ថា ស្រ្តីសង្ស័យជាបក្ខពួកត្រូវបានកំណត់មុខសញ្ញានិងកំពុងស្រាវជ្រាវ។