បង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ ដកហូតវត្ថុចំនួន០៥កញ្ចប់ធំនិង តូច០៦កញ្ចប់

ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ១១ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៨៖៣០នាទី បន្ទាប់ពីធ្វើការស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធបទល្មើសគ្រឿងញៀន កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ ស្ថិតក្នុងភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានឃាត់ខ្លួនមុខសង្ស័យ ០២នាក់ ១/.ឈ្មោះ ដួង ពុទ្ធបូរ៉ាត់ ភេទប្រុស រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និង២/.ឈ្មោះ ប៉េះ ពាង ភេទប្រុស រស់នៅភូមិក្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១១កញ្ចប់(ធំ០៥-តូច០៦កញ្ចប់) ម៉ូតូ០២គ្រឿងនិងសម្ភារមួយចំនួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។