បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណីដកហូតបាន ម្រៅក្រាមពណ៌សថ្លា ចំនួន ១១កញ្ចប់

ខេត្តតាកែវ ៖ ថ្ងៃព្រហស្បតិ៍ ០៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១០.៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណី នៅភូមិទន្លបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ធ្វើការឃាត់ជនសង្ស័យចំនួន ០១នាក់ មានឈ្មោះ លី គឹមហាក់ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំខាងលើ ព្រមទាំងដកហូតបាន ម្រៅក្រាមពណ៌សថ្លា ចំនួន ១១កញ្ចប់ និងទូរស័ព្ទ ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមីតិវិធី។