បង្រ្កាបមុខសញ្ញាប្លន់​ នៅស្រុកភ្នំស្រួច​ចំនួន ១១នាក់ (ប៉ុនប៉ង​លួច​មានស្ថានទម្ងន់ទោស​ និងហឹង្សាដោ​យចេតនាមានស្ថានទម្ងន់ទោស​)

យោងតាម​អង្គហេតុ​កាលពី​ថ្ងៃទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ប្រព្រឹត្ដ​ដោយជនសង្ស័យមួយក្រុមនៅចំណុ​ចទីតាំងរោងចក្រដំណាប់ស្វាយ​ ហ៊ូណាន​ ស្ថិតនៅ​ភូមិ​ខ្នងក្រាំង​ ឃុំតាំងសំរោង​ ស្រុកភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ​ក្រុមជនសង្ស័យ​បានធ្វេី​សកម្មភាព​ប៉ុនប៉ង​លួចនិងបានប្រពឹត្ដជាក់ស្ដែងហឹង្សាទៅជនជា​តិចិន​ជាអ្នកមេីល​ការខុសត្រូវ​នៅទីតាំង​ខាងលេី​ និងលួច​សម្ភារៈ​មួយចំនួន​។

ក្រោយកិច្ចប្រតិបត្ដិ​ការ​ និងដោយ​មានការចង្អុលដឹក​នាំ​ពីលោកឧត្ដម​សេ​នីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ និងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ធ្វើ​ការកំណត់​មុខសញ្ញា​សង្ស័យ​ ស្រាវជ្រាវ​រហូតឃាត់ខ្លួនបាន​ជា​បន្ដបន្ទាប់​ ១១នាក់​ ៖

-នី​ ចំណាន​ ប្រុស​ ឆ្នាំ​២០០៤

-យៀន​ ដាវីត​ ប្រុស​ ឆ្នាំ​២០០៦

-មុំ​ ឌីណា​ ប្រុស​ ឆ្នាំ​១៩៩៣

-សុិន​ ធា​ ប្រុស​ ឆ្នាំ២០០៦

-ទិន​ គុណ​ ប្រុស​ អាយុ៤៨ឆ្នាំ

-ជា​ បីប​ ប្រុស​ ឆ្នាំ១៩៨៦

-ថៃ​ សី​ ប្រុស​ ឆ្នាំ១៩៩៧

-ហ៊ុល​ សៀង​ ឆ្នាំ​១៩៩៧

-ណាវ​ ម៉ៅ​ ប្រុស​ ឆ្នាំ១៩៨៦

-នី​ ចន្រ្ទា​ ប្រុស​ ឆ្នាំ២០០១

-ហ៊ុន​ ធីម​ ប្រុស​ ឆ្នាំ២០០៤

ជនសង្ស័យទាំង១១នាក់មានទីលំនៅក្នុងស្រុកភ្នំស្រួ​ច​ ខេត្ដកំពង់ស្ពឺ​ ។

បច្ចុប្បន្ន​ជំនាញ​បានបញ្ជូន​មុខសញ្ញា​ជនសង្ស័យ​មកកាន់ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដ​ បន្ដនីតិវិធី​កសាងសំណុំរឿង​បញ្ជូន​ទៅតុលាការ​ចាត់ការតាមច្បាប់៕