បង្រ្កាបមុខសញ្ញារក្សាទុ កដោយខុសច្បាប់នូវសារធាតុញៀន០១ករណី និងវត្ថុតាងជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ចំនួន៣០ ថង់តូច
ខេត្តបាត់ដំបង: នៅថ្ងៃ អង្គារ ៨កើត ខែ ស្រាពណ៍ ឆ្នាំជូតទោ ស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១១និង ៣០នាទី អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយអនុវត្តតាមយោបល់ណែនាំជំ នាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នង ការរងផែនការងារប្រឆាំងគ្រឿងញៀន លោក វរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក ជម្រុញដឹកនាំមន្រ្តីផ្នែកជំនាញប្រឆាំងគ្រឿងញៀនធ្វើការបង្រ្កាបមុខសញ្ញារក្សាទុ កដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនៅចំណុចនៅភូមិអូរថ្មី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់គឺ៖


១-ឈ្មោះ រឿន រិនដា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្រុមទី០៩ភូមិអូរថ្មី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិចកិបមាត់ ពណ៌សថ្លា សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ចំនួន៣០ ថង់តូច (សាមសិបថង់តូច) មិនទាន់ថ្លឹងទម្ងន់។
២-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនស័ង្សយនិងវត្ថុតាងនគរបាលស្រុករៀបចំបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕(រូបភាពនគរបាលស្រុកភ្នំព្រឹក )