បង្រ្កាបមុខសញ្ញារក្សាទុក​ដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី ទម្ងន់៧,៦១ក្រាម

ខេត្តបា​ត់​ដំបង: កាលពីថ្ងៃ អង្គារ ៨កើត ខែ ស្រពណ៍ ឆ្នាំជូតទោ​ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២​០២០ វេលាម៉ោង ១១ និង៣០នាទី អនុវត្តតាមម​តិ​ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុ​ខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបងនិងដោយអនុវត្តតាមយោបល់ណែនាំជំ​នា​ញ​ពីលោកឧត្តមសេនីយ៍ត្រី កុយហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរ​សេ​នីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ជម្រុញដឹកនាំមន្រ្តីផ្នែកជំនាញប្រឆាំងគ្រឿងញៀនធ្វើការបង្រ្កាបមុខសញ្ញារក្សាទុក​ដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនៅចំណុចភូមិច្រាបវាល ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងនោះសម​ត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់គឺ៖
១-ឈ្មោះ តន់ សាវុធ ភេទប្រុសអាយុ ៣៤ ឆ្នាំស្នាក់​នៅបណ្តោះអាសន្ន ភូមិច្រាបវាល ឃុំអន្លង់​វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

-វត្ថុតាងចាប់យកបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកក​កI​CEចំនួន០៥ថង់ ទម្ងន់៧,៦១ក្រាម
២-ទូរស័ព្ទដៃចំនួន០១គ្រឿង
៣-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១
៤-កាបូបដាក់ប្រាក់និងមានប្រាក់ចំនួន១០០.​០០​០​រៀល
៥-សម្ភារ:សម្រាប់ប្រើប្រាស់និងវេចខ្ចប់គ្រឿង​ញៀនមួយចំនួន។

ជនស័ង្សយនិងវត្ថុតាងនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិ​វិធី៕(រូបភាពផែនប្រឆាំងគ្រឿងញៀន)