បង្រ្កាបមុខសញ្ញារក្សាទុក ជួញដូរឬដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង
ខេត្តបាត់ដំបង:កាលពីថ្ងៃ ពុធ ១១រោចខែអាសាឍឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២០វេលាម៉ោង ១៤និង១០នាទីអនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
និងដោយបានការណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ ជម្រុញដឹកនាំមន្រ្តីផ្នែកជំនាញប្រឆាំងគ្រឿងញៀន
បានធ្វេីការបង្រ្កាបមុខសញ្ញារក្សាទុក ជួញដូរឬដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនៅចំណុចភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់គឺ៖
១-ឈ្មោះ សូត្រ កុសល ហៅ សូ ភេទប្រុសអាយុ ៣៧ឆ្នាំនៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICEចំនួន០៩កូនថង់ ទម្ងន់០,៧២ក្រាម
២-ទូរស័ព្ទដៃចំនួន០៦គ្រឿង
៣-សម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន

ជាមួយនឹងកិច្ចប្រតិបត្តិការនេះក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋានក៏ដូចជាមន្រ្តីជំនាញសូមថ្លែងអំណរគុណចំពោះការចូលរួមរបស់មហាជនទូទៅក្នុងការផ្តល់ព័ត៌មានតាមគ្រប់មធ្យោបាយដល់សមត្ថកិច្ចនគរបាលទេីបសម្រេចបាននូវលទ្ធផលទាំងនេះ។
ជនស័ង្សយនិងវត្ថុតាងនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមនីតិវិធី៕(រូបភាពផែនការងារ/គ្រឿងញៀន)