បង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសាធាតុញៀន ចំនួន០២នាក់ និងដកហូតវត្ថុតាងមួយចំនួន
លោកឧត្តមសេនីយ៍ស្នងការ បញ្ជាឲ្យកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសាធាតុញៀន ចំនួន០២នាក់ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់


កំពង់ចាម: នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសលស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងបន្តសហការជាមួយជំនាញអធិការរដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក ជីវសេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនបាន ០២ករណី ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងដកហូតវត្ថុតាងមួយចំនួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕