បច្ចុប្បន្នភាព វីរុស Covid-19 បានសម្លាប់មនុស្សអស់ជាង ៤ពាន់នាក់

Worldometer បានចុះផ្សាយថា វីរុស Covid-19 បានសម្លាប់មនុស្សអស់ជាង ៤ពាន់នាក់ គឺចំនួន ៤,១០២នាក់ នៅជុំវិញពិភពលោក ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ និងបានឆ្លងទៅមនុស្សថ្មីប្រមាណជាង ២៣ម៉ឺននាក់ គឺចំនួន ២៣០,៦៣៣នាក់។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ ប្រទេសឥណ្ឌាជាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីនៃវីរុស Covid-19 ប្រចាំថ្ងៃច្រើនជាងគេ គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន ១,០០៨នាក់ និងមនុស្សឆ្លងថ្មីចំនួន ៩១,៧២៣នាក់ ហើយឥណ្ឌាក៏ជាប់លំដាប់ថ្នាក់លេខ២ នៅលើពិភពលោកដែរ ដែលមានមនុស្សឆ្លងវីរុស Covid-19 សរុបច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ដែលគិតត្រឹមព្រឹកថ្ងៃចន្ទនេះ ឥណ្ឌាមានមនុស្សឆ្លងវីរុស Covid-19 សរុបចំនួន ៤,២០២,៥៦២នាក់ និងមនុស្សស្លាប់សរុបចំនួន ៧១,៦៨៧នាក់ ខណៈដែលសហរដ្ឋអាមេរិក មានមនុស្សឆ្លងសរុបចំនួន ៥,៤៦០,២១៣នាក់។

សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ២៧,២៨២៨,៧៩៨នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ ៨៨៧,២៧៨នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ ១៩,៣៦៦,៧៩១នាក់៕