បញ្ជាការបានចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហ្វឺនចម្រុះនៅជុំវិញកោះតៃវ៉ាន់

ទីបញ្ជាការសម្របសម្រួលភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានចាប់ផ្តើមប្រតិបត្តិការយោធាចម្រុះជាបន្តបន្ទាប់នៅជុំវិញកោះតៃវ៉ាន់ ដែលចាប់ផ្តើមកាលពីយប់ថ្ងៃអង្គារ។ ប្រតិបត្តិការសឹកគឺជាការរារាំងយ៉ាងខ្លាំងក្លា ប្រឆាំងការកើនឡើងកាន់តែខ្លាំងនាពេលថ្មីៗនេះនៃសកម្មភាពអវិជ្ជមាន របស់សហរដ្ឋអាមេរិកលើបញ្ហាកោះតៃវ៉ាន់ និងជាការព្រមានធ្ងន់ធ្ងរប្រឆាំងសកម្មភាពផ្តាច់ខ្លួន ដែលស្វែងរកឯករាជ្យភាពរបស់កោះតៃវ៉ាន់។ ទីបញ្ជាការបានចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហ្វឺនចម្រុះ នៅក្នុងតំបន់ដែនសមុទ្រភាគខាងជើង ភាគនិរតី និងភាគអាគ្នេយ៍របស់កោះរួមមានទាំងសមយុទ្ធលើលំហរអាកាស ដោយមានការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រកោះតៃវ៉ាន់ និងការសាកល្បងមីស៊ីលនៅក្នុងដែនទឹកឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online