បញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរនិងដកហូតវត្ថុតាងមួយចំនួនធំ

ខេត្តព្រះសីហនុ៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចុះបង្រ្កាបបាននៅចំណុចក្រុមទី៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

១/ ឈ្មោះ សៀវ ឡុង ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ។

២/ ឈ្មោះ ចាំង អោទី ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ។

+វត្ថុតាងរួមមាន៖
១_ ម្សៅពណ៌សប្រភេទខេ ចំនួន១៣កញ្ចប់
២_ ម្សៅសថ្លា ចំនួន៤៣កញ្ចប់
៣_ ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន៤៩គ្រាប់
៤_ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន៥១គ្រាប់
៥_ ថ្នាំគ្រាប់ពណ៌បៃតង ចំនួន២៩គ្រាប់
៦_ ថ្នាំកញ្ចប់ពណ៌បៃតង និងពណ៌ស្វាយ ចំនួន១៦កញ្ចប់
៧_ ទូរស័ព្ទ ចំនួន០២គ្រឿង
៨_ ដែកកេះ ចំនួន០៨
៩_ ជញ្ជីង ចំនួន០១
១០ដបជក់ចំនួន០៣ ១១ ម៉ូតូ ចំនួន០១គ្រឿង
១២_ ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន