បញ្ជូនជនសង្ស័យជាអ្នកបើកគ្រឿងចក្រស្ទូចដែលបានបាក់រលំបណ្ដាលឱ្យសង្កត់ប្រជាពលរដ្ឋស្លាប់០៥នាក់

បន្ទាយមានជ័យ៖ កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យឈ្មោះ ពុធ លីវិន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុងថ្ម ដើម្បីសាងសង់អគារផ្ទះល្វែងឱ្យក្រុមហ៊ុនបូរី (ដឹផាកស៊ីធីប៉ោយប៉ែត) ទៅសាលាដំបូងខេត្តនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ក្នុងករណីមនុស្សឃាតដោយអចេតនា និងបង្ករបួសស្នាមដោយអចេតនា ដែលកើតឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤និង១០នាទី នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យមនុស្សស្លាប់០៥នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន០៤នាក់ ដោយមានការធ្វេសប្រហែសបណ្ដាលឱ្យគ្រឿងចក្រផ្ងាជើង ហើយដងសន្ទូចបានបាក់រលំបណ្ដាលឱ្យសង្កត់បូរី នឹងហួសទៅសង្កត់លើផ្ទះប្រជាពលរដ្ឋដែលនៅជាប់របងបូរី បណ្ដាលឱ្យមនុស្សស្លាប់ និងររងបួសចំនួន០៩នាក់តែម្ដង។
បច្ចុប្បន្ន អ្នកបញ្ជាគ្រឿងច្រករូបនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online