បញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ១១នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន

ក្រុងព្រះសីហនុ៖ វេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ១១នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក ផ្ដល់ទីតាំងឱ្យគេប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

១/ ឈ្មោះ ទូច វេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្នក្រុម៨ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។
២/ ឈ្មោះ បាវ ដាំ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅឃុំអូរចំណារ ស្រុកព្រៃនប់។
៣/ ឈ្មោះ សាល រ៉ូសា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៤/ ឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុម១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
៥/ ឈ្មោះ ទ្រី ខ្មៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅក្រុម១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
៦/ ឈ្មោះ ស៊ូ វឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុម១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
៧/ ឈ្មោះ ភិន ខុប ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
៨/ ឈ្មោះ ស៊ុយ ចាន់ធី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
៩/ ឈ្មោះ អ៊ុន លក្ខិណា ភេទស្រី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម១១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
១០/ ឈ្មោះ អូន ស្វិត ភេទស្រី អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម១១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
១១/ ឈ្មោះ ញឹក អ៊ុក ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម២១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

  • វត្ថុតាងរួមមាន:
    ១. ម្សៅសថ្លា ចំនួន ១១កញ្ចប់
    ២. ដបជក់ ចំនួន ០៥
    ៣. ដែកកេះ ចំនួន ១៤
    ៤. ខ្សៀ ចំនួន ១៣
    ៥. កន្ត្រៃ ចំនួន ០២
    ៦. ក្បាលផ្សារ ចំនួន ០១
    ៧. ទូរស័ព្ទដៃ ចំនួន ០៩គ្រឿង
    ៨. ម៉ូតូ ចំនួន ០១គ្រឿង
    ៩. ប្រាក់ខ្មែរ ចំនួន ១៣៨.៥០០រៀល
    ១០.ប្រាក់ដុល្លារ ២០$
    ១១. កំប៉ុងហ្គាស ចំនួន ០១
    ១២. ថង់មួយចំនួន៕

ហហ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online