បញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តតាកែវ ៖ ថ្ងៃព្រហស្បតិ៍ ៤ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបង្ក្រាបកាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២០ នៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនសង្ស័យមានឈ្មោះ សេង សុភី(ហៅភ័ណ្ឌ) អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើជាមុខសញ្ញាសកម្ម ដោយដកហូតបានវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍សថ្លាចំនួន០១កញ្ចប់។