បញ្ជូនដល់តុលាការ ហេីយ​ ដេីម្បីចាត់ការតាមច្បាប់​ ករណីអធិការរងពេលផឹកស៊ីស្រវឹងបែរជានាំគ្នាបាញ់បោះសេរីនៅ កំពង់ស្ពឺ

កំពង់ស្ពឺ៖ លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង​ និង​ កូនចៅ៦នាក់​ នៅវេលាថ្ងៃត្រង់ទី២២​ ខែសីហា​ ឆ្នាំ២០២០​ នេះ​ បានបញ្ជូនដល់តុលាការខេត្តកំពង់ស្ពឺ​ ហេីយ​ ដេីម្បីចាត់ការតាមច្បាប់​ ករណីពេលផឹកស៊ីស្រវឹងបែរជានាំគ្នាបាញ់បោះសេរី យ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ទៅវិញ ដែលនាំអោយមជ្ឈដ្ឋានជាច្រើនរិះគន់យ៉ាងខ្លាំងក្លា ។

ជនសង្ស័យ៧នាក់​ ឈ្មោះ​ កង​ ភារី​ ម្ចាស់​កាំភ្លើង​ ឡុក​ ,​ ឈ្មោះ​ កាន់​ សៅលី​ ម្ចាស់​កាំភ្លើង​ ឡុក​ ,​ ឈ្មោះ​ ដន​ សុខុម​ អ្នកបាញ់​ ,​ ឈ្មោះ​ ម៉ាន់​ ប៉ុណ្ណារ៉ា​ អ្នកបាញ់​ ,​ ឈ្មោះ​ ម៉ាន់​ ប៊ុនណ្ណារែក​ អ្នកបាញ់​ ,​ ឈ្មោះ​ នី​ សុភាក់​ អ្នកបាញ់​ និង​ ឈ្មោះ​ ព្រីង​ ឡង់ឌី​ អ្នកបាញ់​ ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ បញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ លោក កង ភារី បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាក Lock ធ្វើសកម្មភាពឈរបាញ់បោះសេរីចំនួន៣គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូងចំណុចមាត់ស្រះទឹក ។
លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨៖៣០នាទី លោក កង ភារី បាននាំកូនចៅផឹកស៊ីស្រវឹង អួតអាង ហើយបានយកកាំភ្លើងមកឈរបាញ់បោះ បន្ថែមទៀត ។
ប្រជាពលរដ្ឋ បានរិះគន់បញ្ហានេះ ថា ខ្លួនជាសមត្ថកិច្ច គប្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ មិនគួរណា ផឹកស៊ីស្រវឹង អាងបាញ់បោះសេរី បែបនេះ សោះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online