បញ្ជូនយុវជនម្នាក់ទៅតុលាការព្រឹកនេះក្រោយបើកបរល្បឿនលឿន មកបុកសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់

ក្រោយបើកបរល្បឿនលឿនមកបុកសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ និងត្រូវបានចោទ ប្រកាន់ ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា
យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ នៅព្រឹកនេះវេលាម៉ោង ៧:៣០នាទី អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ថូ ធវ៉ាន់ថង ភេទប្រុស ទៅតុលាការ ដែលបេីកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនដែលបេីកបរម៉ូតូក្នុងល្បឿនលឿនមកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ នៅពេលដែលសមត្ថកិច្ចចម្រុះនៃអធិការខណ្ឌបឹងកេងកងកំពុងតែបំពេញការងារលេីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ។
ជនបេីកបរក្នុងល្បឿនលឿនមកបុកសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ដែលបង្កឲ្យមន្ត្រី២នាក់រងរបួស ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ៕

អត្ថបទ:News & Entertainment station

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online