បណ្តេីរម៉ូតូដាក់នៅមុខបន្ទប់តែមួយភ្លែតស្រាប់តែបាត់ ដល់ឆែក GPSឃើញនៅព្រៃវែង

កើតហេតុថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង១៤.៣០ នាទី ចំណុចបន្ទប់ជួលជនរងគ្រោះភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះវី សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាលបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ។ ជនសង្ស័យឈ្មោះឡយ សាវីត ភេទប្រុស អាយុ១៧ឆ្នាំទីលំនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិកំពង់សំណាញ់សង្កាត់ កំពង់សំណា
ញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖
-ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ពណ៌ខ្មៅស៊េរី២០២០ស្លាកលេខកណ្តាល 1AG-3612(របស់ជនរងគ្រោះ) ។
-ដុំGPSពណ៌ខ្មៅ០១ ។
នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានបណ្តេីរ ម៉ូតូរបស់ខ្លួនចេញពីក្នុងបន្ទប់ជួលមកដាក់នៅមុខបន្ទប់ដោយពុំបានដកកូនសោរចេញពីម៉ូតូទេ រួចដេីរទៅក្នុងបន្ទប់វិញដេីម្បីយកសំបកកង់ចាស់ៗទៅលក់ ពេលដេីរចេញមកវិញស្រាប់តែឃេីញជនសង្ស័យដែលស្នាក់នៅបន្ទប់ជួលជាន់ខាងលេី បានជិះម៉ូតូរបស់ជនរងគ្រោះចេញទៅយ៉ាងលឿន ពេលនោះជនរងគ្រោះបានស្រែករត់ដេញតាមមិនទាន់ ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ដេីម្បីឲ្យជួយអន្តរាគមន៍ ដោយម៉ូតូរបស់ជនរងគ្រោះមានបំពាក់ប្រព័ន្ធGPS ទេីបកម្លាំងបានជិះតាមរហូតដល់ខេត្តព្រៃវែង ហេីយបានសហការ ជាមួយ សមត្ថកិច្ចមូលដ្ឋាន ឃេីញជនសង្ស័យកំពង់តែដោះដុំGPSចេញពីម៉ូតូទេីបឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីបន្តចាត់ការតាមនីតិវិធី។