បរទេះគោមកពីស្រែ ហើយគោផ្អើលរត់ធ្វើអោយធ្លាក់ពីលើរទេះគោ បណ្ដាលអោយបាក់កស្លាប់ភ្លាមៗ
នៅរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង០០នាទី ស្ត្រីម្នាក់ឈ្មោះជា មាន ភេទស្រី អាយុ ៥៤ ឆ្នាំ រស់នៅភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានបរទេះគោមកពីស្រែ ហើយគោនោះបានផ្អើលរត់ធ្វើអោយគាត់ធ្លាក់ពីលើរទេះគោ បណ្ដាលអោយបាក់កស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ។
ចំពោះសាកសពត្រូវបានកូននិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
