បាក់ដងសន្ទួច នៅការដ្ឋានសំណង់អគារក្នុងក្រុងប៉ោយប៉ែត ស្លាប់មនុស្ស៥នាក់ និងរបួស៤នាក់

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះបើយោងតាមស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម នៅមុននេះបន្តិច។

យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចបានឱ្យដឹងបឋមថា ក្រៅពីអ្នកស្លាប់ ៥នាក់ហើយនោះ មានមនុស្ស៤នាក់ទៀតបានរងរបួស។ អ្នកស្លាប់ចំនួន​ ០៥​ នាក់​ រួមមាន៖

1​-ឈ្មោះ​ ឈាន​ ​ហុង​ ភេទស្រី
2-ឈ្មោះ​ ឌឹម​ សុខ​ណាក់​ ភេទស្រី​ អាយុ29
3-ឈ្មោះ​ យាយ​ ឡឹក​ ភេទស្រី​
4-ឈ្មោះ​ សេង​ មុយគា​ ភេទស្រី
5-ឈ្មោះ​ ចៅ​ លី​ ភេទស្រី​

អ្នករបួសចំនួនបួននាក់រួមមាន៖

1-ឈ្មោះ​ ផល​ សុដាលីន​ ភេទស្រី​ អាយុ៣៣
2-ឈ្មោះ​ កា​ សុម៉ាមាន​ ភេទស្រី​ អាយុ៣៤
3-ឈ្មោះ​ ស្រីពេជ្រ​ ភេទស្រី​
4-ឈ្មោះ​ ខឿត​ ចាន់ឌី​ ភេទស្រី

បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការជួយសង្គ្រោះ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង៕