បាតុកម្មដេីម្បីប្រជាធិតេយ្យ​វ័យក្មេងធំបំផុតមួយក្នុងប្រទេសថៃដែលមេដឹកនាំ​បាតុកម្ម​គឺជាសិស្សនិស្សិត

បាតុកម្មដេីម្បីប្រជាធិតេយ្យ​វ័យក្មេងធំបំផុតមួយក្នុងប្រទេសថៃដែលមេដឹកនាំ​បាតុកម្ម​គឺជាសិស្សសាលា​ និង​ បាតុករ​ភាគច្រេីនជាសិស្សនិស្សិតមកពីវិទ្យាល័យ​ និង​ សកលវិទ្យាល័យ​។ ត្រឹមថ្ងៃនេះចំនួនបាតុករដែលចូលរួមបាតុកម្មកេីនឡេីងដល់ជិត3មុឺននាក់ដោយប្រមូលផ្តុំគ្នានៅជុំវិញវិមានប្រជាធិបតេយ្យនៅទីក្រុងបាងកក ។

មុនការចាប់ផ្តេីមបាតុកម្មដ៏ធំនេះ​ គឺអំឡុងពេលផ្ទុះCovid-19​ មាននិស្សិតមួយក្រុមបានប្រកាសជាសាធារណ:អំពីការចូលរួមបាតុកម្ម​ និង​ ការស្នេីសុំ10ចំណុចទាក់ទងនឹងការកាត់បន្ថយអំណាចរាជានិយមនៅឯសកលវិទ្យាល័យ​ Thammasat University ។

បាតុកម្ម​ដ៏ធំនេះ គឺពួកគេបានទាមទារ ៣ចំណុចដែលមាននិមិត្តសញ្ញាម្រាមដៃបី :
១-ទាមទារអោយរដ្ឋាភិបាលថៃចុះចេញពីតំណែង
២-សុំអោយរំលាយរដ្ឋសភា បោះឆ្នោតឡើងវិញ
៣-ទាមទារអោយកែរដ្ឋធម្មនុញ្ញឡើងវិញកាត់បន្ថយអំណាចស្តេចនិងយោធា។

បាតុកម្ម​នេះ​ គឺគោលបំណងធំបំផុតគឺ​ សេរីភាពពេញលេញសម្រាប់ប្រជាជនថៃ​ ហេីយក៏មានបំណងបំផុសបំផុលចង់ឱ្យមានចលនាប្រជាធិបតេយ្យកាន់តែរីកសាយភាយកាន់តែធំក្នុងពិភពលោក​ផងដែរ ។