បានមែនដឹងតែកប់ហើយ! R.Madrid និង PSG ប្រជែងគ្នា ជះលុយ៨០លាន ទិញកីឡាករលំដាប់ A របស់ Man City ម្នាក់នេះ
អឺរ៉ុប៖ ក្លិបយក្សអេស្ប៉ាញ Real Madrid និងក្លិបអ្នកមាននៅបារាំង Paris Saint-Germain ត្រូវបានរាយការណ៍មកថា កំពុងតែប្រជែងគ្នាក្នុងការនាំយកកម្លាំងស្នូលនៅតំបន់ស្លាបរបស់ Manchester City កីឡាករ Riyad Mahrez។
កីឡាករវ័យ២៩ឆ្នាំ Mahrez បានផ្លាស់ពីក្លិប Leicester City មកកាន់កីឡដ្ឋាន Etihad កាលពីឆ្នាំ២០១៨ ខណៈសម្រាប់រដូវកាលនេះ អ្នកចាត់ការទូទៅ លោក Pep Guardiola បានដាក់គេឲ្យលេងនៅតំបន់ប្រយុទ្ធខាងលើរបស់ក្រុមតែម្ដង។

ប្រធានក្រុមជម្រើសជាតិអាល់ហ្សេរីរកបានឲ្យ Man City បាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១០លើក សម្រាប់រដូវកាលនេះ។ បើតាមសេចក្ដីរាយការណ៍ក្នុងប្រទេសអេស្ប៉ាញ ទេពកោសល្យ និងសមត្ថភាពក្នុងតំបន់ប្រយុទ្ធរបស់ Mahrez បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈ Real Madrid និង PSG កំពុងដាក់ការចង់បានមកលើរូបគេ។

ប្រភពដដែលបន្តឲ្យដឹងទៀតថា ក្លិបមេឃខៀវ Manchester City ចង់បានតម្លៃខ្លួនប្រមាណជា ៨០លានផោន សម្រាប់ការអនុញ្ញាតឲ្យ Mahrez ចាកចេញ៕
ប្រភព៖ SportsMole ប្រែសម្រួល៖ https://www.khmerload.com/