បានសាកនៅ? មុខមាត់ថ្មី Microsoft Edge ដាក់ឲ្យប្រើប្រាស់ហើយ គាំទ្រគ្រប់ឧបករណ៍ទាំងអស់
បន្ទាប់ពីសាកល្បងនៅជំនាន់ Beta អស់រយៈពេលជាច្រើនខែ ទីបំផុតមុខមាត់ថ្មីនៃ Browser របស់ក្រុមហ៊ុន Microsoft គឺឲ្យឈ្មោះ Microsoft Edge បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។
វាបម្លែងចេញទាំងរូបរាងនិងដំណើរការមួយចំនួនចេញពី Chrome ដោយនេះជារូបរាងថ្មីទាំងស្រុង អភិវឌ្ឍចេញចេញពី Explorer ដែលដាក់ឲ្យប្រើប្រាស់អស់ជាច្រើនឆ្នាំមកហើយ។

មុខងារពិសេសរបស់ Edge អាចគាំទ្រទាំងឯកសារ AAD ការទស្សនាវីដេអូ 4K ប្រព័ន្ធសំឡេង Dolby Audio និងអាចប្រើប្រាស់ Extension ដូចមាននៅលើ Chromeអ៊ីចឹងដែរ។
អ្វីដែលសំខាន់នោះគឺអាចគាំទ្រទាំងការប្រើប្រាស់លើឧបករណ៍ Windows, Mac OS, iOS និង Android។ អ្នកអាចទាញយកបានតាមរយៈតំណ https://www.microsoft.com/en-us/edge ៕
ប្រភព៖ techxcite ប្រែសម្រួល៖ http://news.sabay.com.kh/