បារាយណ៍ទឹកថ្លា ឬក៏គេច្រើនហៅថា បារាយណ៍ខាងលិច មានទីតាំងស្ថិតនៅខាងលិច ក្រុងសៀមរាប ដែលមានចម្ងាយប្រហែល១១km
បារាយណ៍ទឹកថ្លាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានបារាយណ៍ទឹកថ្លាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ជិះទូក, គយគន់ថ្ងៃលិច, លេងទឹក, និងអង្គុយនៅក្នុងខ្យុះញុំាអាហារឆ្ងាញ់ៗ។
តោះមកសិក្សាអំពីប្រវត្តិខ្លះៗរបស់បារាយណ៍ទឹកថ្លានេះ ៖ បារាយណ៍ទឹកថ្លាគឺជាទំនប់ទឺកបុរាណដែលជីកដោយស្នាដៃរបស់មនុស្សក្នុងសតវត្សទី១១ ព្រះបាទ សូរ្យវរ្ម័នទី១ ក្នុងអំឡុងគ.ស ១០០២ដល់ គ.ស ១០៤៩ និងកសាងបន្តដោយព្រះមហាក្សត្រទី២ ព្រះនាម ព្រះបាទ ឧទយាទិត្យវរ្ម័នទី២ ទើបបានហើយស្រេចជាស្ថាពរដែលក្នុងរជ្ជកាលរបស់ព្រះអង្គគេបានកត់ត្រាមកគឺ ពីគ.ស១០៤៩ដល់ គ.ស១០៦៦។ មកដល់សព្វថ្ងៃបារាយណ៍ គឺមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ និងអាចស្តុកទឹកបានចំនួន ៥៦លានម៉ែត្រគីបជាមួយប្រវែងបណ្ដោយ៨គីឡូម៉ែត និងទទឺង២.២គីឡូម៉ែត។
រហូតមកដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គ.ស១១៨១ដល់ គ.ស១២១៨ សម័យអង្គរដែលមានភាពរុងរឿងខាងកសិកម្មដល់កំពូល។ ព្រះអង្គបានដឹកនាំអោយប្រជាពលរដ្ឋកសាងប្រព័ន្ធប្រឡាយសម្រាប់ស្រោចស្រពដោយយកទឹកចេញពីបារាយណ៍ទឹកថ្លានេះតែម្តង ក្នុងការធ្វើស្រែចម្ការបានផលដ៏បរិបូរ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផង និងមានការនាំចេញទៅបរទេសផង។















