បារាំងហាមឃាត់ការធ្វើដំណើរពីចក្រភពអង់គ្លេស ដោយសារព្រួយបារម្ភពីវីរុសបំប្លែងថ្មី អូមីក្រុង

ប៉ារីស៖ រដ្ឋាភិបាលទីក្រុងប៉ារីសបានលើកឡើងថា បារាំងនឹងហាមឃាត់ការធ្វើដំណើរមិនសំខាន់ទាំងទៅ និងមកពីចក្រភពអង់គ្លេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ខណៈដែលមេដឹកនាំអ៊ឺរ៉ុបបានជំរុញឱ្យមានសកម្មភាពសម្របសម្រួល និងការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត។

រដ្ឋាភិបាលបារាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ទី១៨ ខែធ្នូ អ្នកដំណើរត្រូវមានហេតុផលសំខាន់ក្នុងការធ្វើដំណើរទៅមកពីចក្រភពអង់គ្លេស ទាំងសម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង និងអ្នកបានចាក់វ៉ាក់សាំង… ប្រជាជនមិនអាចធ្វើដំណើរដោយហេតុផលទេសចរណ៍ឬធ្វើការនោះទេ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ ពលរដ្ឋបារាំង និងប្រជាជននៃសហភាពអឺរ៉ុបនៅតែអាចត្រឡប់ទៅប្រទេសបារាំងពីអង់គ្លេសវិញបាន ប៉ុន្តែឥឡូវនេះពួកគេត្រូវធ្វើតេស្តអវិជ្ជមានតិចជាង ២៤ម៉ោង មុនការចេញដំណើរ ហើយការធ្វើចត្តាឡីស័កត្រូវតែអនុវត្តនៅពេលត្រឡប់មកបារាំងវិញ។

គួរបញ្ជាក់ថា ប្រទេសជុំវិញពិភពលោកបានចាប់ផ្តើមជំរុញប្រឆាំងនឹងការធ្វើដំណើរពីបរទេស ហើយថែមទាំងបង្កើនការរឹតបន្តឹងក្នុងស្រុក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី អូមីក្រុង ដែលអ្នកវិទ្យាសាស្ត្រជឿថា រីករាលដាលលឿនជាងមេរោគបំប្លែងផ្សេងទៀត បើទោះបីជាភាពមិនច្បាស់លាស់នៅតែមាន ជុំវិញថាតើវាមានគ្រោះថ្នាក់ខ្លាំងប៉ុនណាក៏ដោយ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online