បុរសជាប្តីដែលប្រេីហិង្សាលេីប្រពន្ធត្រូវបានឃាត់ ខ្លួនអប់រំនៅស្រុកសង្កែ​

ខេត្តបាត់ដំបង​៖ពីថ្ងៃទី២០ខែសីហា ឆ្នាំ២០២០វេលាម៉ោង​១៧​និង​២៣នាទី ចំណុចក្រុម១៥ ភូមិស្វាយធំ ឃុំអូរដំ​បង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានអំពេីហិង្សា​ក្នុងគ្រួសារ(ប្តីវាយប្រពន្ធ)មួយកេីតឡេីង​ដែលករណីនេះ​បង្កដោយប្តីឈ្មោះយ៉ែម សារ៉េត ហៅ គល់ អាយុ៣៦ឆ្នាំមានទីលំនៅចំណុចកេីត​ហេតុ បាន​យកដៃវាយប្រពន្ធមួយដៃត្រូវចំក្បាលខាង​ឆ្វេងនិងទាត់មួយជេីង​ដែលប្រពន្ធឈ្មោះកឺ គឿ​ន​​​ អា​យុ៣៥ឆ្នាំរស់នៅជាមួយគ្នា។

មូលហេតុនៃអំពេីហិង្សានេះដោយសារប្តីខឹងប្រព​ន្ធ​លក់ដីមួយកន្លឺងមានអណ្តូងទទឹង០៥ម៉ែត្រ បណ្តោ​យ​០​៨​ម៉ែ​ត្រ លក់ក្នុងតម្លៃ៥០០,​០០០រៀល​(ហា​សិបម៉ឺន​រៀល) (ជាតំលៃថោក)ឱ្យទៅ​ប្អូន​ថ្លៃឈ្មោះ កឺ ម៉ៅ ភេទស្រី អាយុ២៥ឆ្នាំមានទី​លំ​នៅភូមិ ឃុំ ជាមួយ ។

ក្រោយកេីតហេតុរហូតដល់ថ្ងៃទី២២ខែ​សីហា​ឆ្នាំ​២០២០ទេីបជនរងគ្រោះជាប្រពន្ធមកដាក់​បណ្តឹ​ង​នៅអធិការដ្ឋានគរបាលស្រុកសង្កែ ដោ​យ​សំ​ណូ​ម​ពរ​សុំឱ្យសមត្ថកិច្ចធ្វេីការអប់រំណែនាំ។

អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​ន​គរបាលខេត្តបាត់ដំបង​ ក៏ដូចយោបល់របស់លោកវរសេ​នី​យ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​ន​គរ​បា​លព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ស៊ុន​ សុវ​ណ្ណ​ អធិការនគរបាលស្រុកសង្កែ​ ដឹកនាំឱ្យធ្វេីការ​នាំខ្លួនបុរសជាប្តីមកធ្វេីការសាកសួរពីករណី​ហិ​ង្សា​ខាងលេី​ នៅអធិការដ្ឋាននគរបាលស្រុក។

ក្រោយពីបានសារភាពទទួលស្គាល់កំហុសរបស់ខ្លួន​និងដោយបានធ្វេីកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់​សកម្មភាព​បែបនេះបន្តទៀត រួចបាន​បញ្ជូន​ខ្លួន​ទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន​នៅស្រុកបវេល​ដោយ​សារបុរសជាប្តីរូបនេះមាន​ប្រេីប្រាស់គ្រឿង​ញៀន​​ផង។

សូមជម្រាបជូនថា​ ករណីហិង្សាមួយនេះត្រូវបានអ្នកប្រេីប្រាស់បណ្តាញសង្គមផុស​ Posteរូបភាព​និងស៊ែរ​ Shaer ចែកចាយបន្តនូវឃ្លីបវីដេអូយ៉ាងព្រោងព្រាតនាប៉ុន្មានថ្ងៃនេះនិងបានស្នេីឱ្យសម​ត្ថ​កិច្ចនគរបាលចាត់វិធានការចំពោះករណីនេះ៕(រូបភាពនគរបាលស្រុកសង្កែ)

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online