បុរសដើរទាក់លលកម្នាក់ត្រូវរន្ទះបាញ់ស្លាប់ពេលកំពុងជ្រកភ្លៀង
ហេតុការណ៍គ្រោះរន្ទះបាញ់នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៨ ខែកក្កដា នៅចំនុចខាងក្រោយភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ។
សាកសពជនរងគ្រោះឈ្មោះស្រេន សាលី អាយុ៣៥ឆ្នាំ រស់នៅភូមិអូរអំពិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ល្ងាចថ្ងៃកើតហេតុជនរងគ្រោះបានដើរទាក់លលក និងបានចូលក្នុងរោងខ្ទមចម្ការដើម្បីជ្រកភ្លៀង និងត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់ភ្លាមៗ។
