បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ

រាជធានីភ្នំពេញ÷ កើតហេតុនៅចំណុចផ្ទះសំណាក់ជ័យមង្គល ផ្លូវ លំ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ នី វណ្ណាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរសិស្ស ។

ជនរងគ្រោះឈ្មោះ ឡ ប រ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ៥B ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ។

ហេតុការណ៍៖ នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង១៣ម៉០០នាទី ជនសង្ស័យឈ្មោះនី វណ្ណាត់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកC125 ពណ៌ ខ្មៅ ទៅឌុបជនរងគ្រោះឈ្មោះ ឡ ប រ ភេទស្រី អាយុ១៤ឆ្នាំ ចេញពីផ្ទះលេខ ៥B ផ្លូវ ៣៦ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅដេកនៅផ្ទះសំណាក់ជ័យមង្គល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងបានរួមភេទជាមួយគ្នាបានសំរេចចំនួន០១លើក។ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២១ម៉០០នាទី ឈ្មោះ ផុន ភារុណ ភេទ ស្រី ជាម្តាយរបស់ជនរងគ្រោះបានទៅយកជនរងគ្រោះត្រឡប់មកផ្ទះវិញ រួចបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ហើយនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៣ម៉០០នាទី ឈ្មោះ ផុន ភារុណ បាននាំខ្លួនជនសង្ស័យឈ្មោះ នី វណ្ណាត់ ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ចាត់ការតាមនីតិវិធីតែម្តង។

ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online