បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតសារធាតុញៀនមួយចំនួន

កំពត៖ នៅវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោក វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងបានចុះបង្រ្កាបមុខសញ្ញាជួញដូរកញ្ឆារ និងរក្សាទុកនៅចំណុចភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ លឿង សុខហំ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត និងបានចាប់យកវត្ថុតាងកញ្ឆារក្រៀមមានទំងន់១,៥០គីឡូក្រាម, ប្រដាប់ជក់កញ្ឆារមួយចំនួន, ទូរស័ព្ទចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online