បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ រំលោភសេពសន្ថវះលើកូនស្រីចុង

កោះកុង÷ នៅថ្ងៃទី 19 ខែមេសាឆ្នាំ 2022 វេលាម៉ោង 9:30 ផ្នែកជំនាញបានទទួលពាក្យ បណ្ដឹងពីឈ្មោះគង់មុំ ភេទស្រីអាយុ 39 ឆ្នាំជនជាតិខ្មែរមុខរបរធ្វើស្រែមានទីលំនៅបច្ចុប្បន្នភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល បានប្ដឹងឈ្មោះលិនចាន់ណា ភេទប្រុសអាយុ 41 ឆ្នាំជនជាតិខ្មែរមុខរបរកសិករ ត្រូវជាប្ដីចុងមានទីលំនៅបច្ចុប្បន្នភូមិបានទៀតឃុំដងពែង ពីបទចាប់រំលោភលើកូនស្រីរបស់គាត់ ឈ្មោះខ.រ.ណ ភេទស្រីអាយុ 14 ឆ្នាំមុខរបរនៅផ្ទះបានជាញឹកញាប់ខណៈពេលដែលរូបគាត់ជាម្ដាយពុំនៅផ្ទះ ក្រោយពីធ្វើសកម្មភាពរួចហើយរូបគាត់បានដឹងរឿងហេតុនេះឡើងស្រាប់តែឈ្មោះលិនចាន់ណាត្រូវជា ប្តីចុង បានគំរាមមកលើរូបគាត់ជាប្រពន្ធថាបើយករឿងទាំងនេះទៅប្រាប់សមត្ថកិច្ចរូបគេនឹងសម្លាប់រូបគាត់ជាប្រពន្ធចោលទៀតផង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានកសាងសំណុំរឿងតាមនីតិវិធី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online