បុរសម្នាក់ធ្វើអត្តឃាតចង កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ
ភ្នំពេញៈករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួននេះកើតឡើងនៅ សង្កាត់ទឹកល្អក់ទី1 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ វេលាម៉ោង 9:15 នាទីយប់ ត្រូវនឹងថ្ងៃទី 29 ខែសីហា ឆ្នាំ 2020។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាបុរសខាងលើមានវ័យប្រមាណជា 25 ឆ្នាំ មានឈ្មោះ ម៉ៅ ស្រុកកំណើត នៅឯខេត្តកំពត។
ហេតុការណ៍នេះបានបង្កឲ្យមានភាពភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបាននាំគ្នាមកចោមរោមមើល។ ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះដល់នឹងកន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើកំណត់ហេតុនិងធ្វើកោសល្យវិច័យពាកពាន់ទៅហ្នឹងករណីខាងលើ។ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូននៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ក្នុងស្រុក កំពង់ត្រាចខេត្តកំពត។

