បុរសម្នាក់បានចងកធ្វើអត្តឃាតដោយខ្លួនឯង នៅស្រុកស្រែអំបិល

ខេត្តកោះកុង÷ ថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៥​ ត្រូវនិងថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង១០:២០នាទីព្រឹកលោក ហ៊ុន សូត្រ ភេទប្រុស អាយុ៥៣ឆ្នាំ(ត្រូវជាឪពុកសព)បានរាយ

ការណ៍មកកំលាំងប៉ុស្ដិ៍រដ្ឋបាលស្រែអំបិល ថាមានករណីចងក(ធ្វើអត្តឃាតដោយខ្លួនឯង) ជនរងគ្រោះពាក់ខោខាប៉ោយជើងវែង អាវដៃវែង ពណ៍ខ្មៅ យកខ្សែចងរបងចំនួន៤សសៃពណ៌ខ្មៅទំហំ៥លី ប្រវែង១ម៉ែត្រកន្លះចងជាមួយមែកឈើដើមព្រីង នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិខ្លុង ឃុំស្រែអំបិល កំលាំងប៉ុស្ដិ៍ និង ផ្នែកជំនាញ ក៍បានចុះទៅដល់កន្លែងកើតហេតុ។

-សាកសពឈ្មោះ សូត្រ ឃីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

តាមការបំភ្លឺរបស់លោក ហ៊ុន សូត្រ ត្រូវជាឪពុកប្រាប់ថា: កូនរបស់គាត់បានផឹកស្រាមួយយប់ដល់ភ្លឺ រហូតថ្ងៃទី១៧.ខែមេសា.ឆ្នាំ ២០

២២ វេលាម៉ោង:១៧:០០នាទី កូនគាត់ក៍បានយកស្នា នឹងពិលទៅឆ្លុះត្រីនៅខាងកើតផ្ទះគាត់ក៍បានឃាត់កុំឲទៅឆ្លុះអី ប៉ុន្តែកូនគាត់មិនស្ដាប់ក៍ទៅឆ្លុះត្រីបាត់ទៅរហូត ដល់ភ្លឺមិនឃើញត្រឡប់មកផ្ទះវិញ គាត់បានដើររក រហូតដល់ម៉ោង១០:២០នាទី ព្រឹកថ្ងៃទី១៨

ខែមេសានេះ ទើបគាត់បានឃើញកូនគាត់ចងកស្លាប់ជាមួយដើមព្រីងចំងាយពីផ្ទះប្រហែល៦០០ម៉ែត្រ។

ក្រោយពីលោកគ្រូពេទ្យ ផ្នែកជំនាញវិភាគពិនិត្យសាកសពរួចហើយ សពពិតជាធ្វើអត្តឃាតចង(ក)ស្លាប់ដោយខ្លួនឯងមែន។

បច្ចុប្បន្ន កម្លាំងជំនាញយើង និង ក្រុមប្រឹក្សាឃុំ គ្រូពេទ្យបង្អែកស្រុកស្រែអំបិល បានធ្វើលិខិតប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online