បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនដោយយកខ្សែអង្រឹងទៅចងកភ្ជាប់ និងទ្រើងត្រឡាច
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមា ណ០១និង៣០នាទីទៀប ភ្លឺថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចទ្រើងត្រឡាច របស់ជនរង គ្រោះស្ថិតនៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
សពមាន ឈ្មោះ ហុន ហុង ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ កើតហេតុខាងលើ ដោយយកខ្សែរអង្រឹងប្រវែង ០,៥០ ម៉ែត្រ ទៅចងភ្ជាប់នឹងទ្រើងត្រឡាចខាងកើតផ្ទះចំងាយ ៥,២០ម៉ែត្រ បណ្ដាលឱ្យស្លាប់តែម្ដង។ ក្រោយពីបានទទួលព័ត៌មាន កម្លាំងជំនាញ
នៃអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សួង គ្រូពេទ្យជំនាញ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ ចុះដល់ កន្លែងកើតហេតុធ្វើការពិនិត្យទៅលើ សពឃើញ ថា បានស្លាប់ដោយចងកសម្លាប់ខ្លួន ឯងពិតប្រាកដមែន ពុំមពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពីពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចយើងបានប្រគល់សពជូនទៅ គ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី។

