បុរសម្នាក់បានស្លាប់ដោយសារឆក់ចរន្តអគ្គិសនីនៅស្រុកបូទុមសាគរ

កោះកុង÷ នៅថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣និង២០នាទី ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីឆ្លងចរន្តអគ្គីសនី តាមបង្គោលខ្សែភ្លើង បណ្ដាលអោយឆក់មនុស្សស្លាប់ ០១នាក់ប្រុស។ -បុរសរងគ្រោះឈ្មោះ ម៉ៅ សេត ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

តាមការបំភ្លឺពីកូនស្រីជនរងគ្រោះ ក្រោយពីមេឃភ្លៀងរាំង ក្នុងផ្ទះរបស់គាត់មានឆ្លងចរន្តអគ្គីសនី ជនរងគ្រោះបានរត់ទៅបិត កុងតាក់ភ្លើង នៅបង្គោលភ្លើង បណ្ដាលអោយឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់នៅនឹងកន្លែង។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចយើងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕