បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុការណ៍ ​ករណី​បាតុភូត​គ្រោះធម្មជាតិ​រន្ទះ​បាញ់នៅក្រុងដូនកែវ

ក្រុង​ដូនកែវ​៖​ នៅ​ថ្ងៃ​​សុក្រ​ ទី០២ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង​១៦:៣០នាទី​ មាន​ករណី​បាតុភូត​គ្រោះធម្មជាតិ​រន្ទះ​បាញ់​មួយ​បាន​កេីតឡេីង​បណ្ដាលឲ្យ​ស្លាប់​បុរស​ម្នាក់​ពេល​ដែល​ដឹក​គោ​យក​ទៅ​ចង​នៅ​វាលស្រែ​ខណៈ​មេឃ​កំពុង​​ភ្លៀង​ ជនរងគ្រោះ​​ ឈ្មោះ​ អ៊ុំ​ រិន​ ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ខាន់ខាវ​ សង្កាត់​បារាយណ៍​ ក្រុងដូនកែវ​ ខេត្តតាកែវ​។ បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ សហការ​ជាមួយ​គ្រូពេទ្យ​នៃ​មណ្ឌលសុខភាព​​បារាយណ៍​ រួមជាមួយ​នឹង​​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើ​ការ​ពិនិត្យ​កោសល្យវិច្ច័យ​លេី​សាកសព​ក៏​សន្និដ្ឋាន​បាន​ថា​​គឺ​ពិតជា​ស្លាប់​ដោយ​បាតុភូត​គ្រោះធម្មជាតិ​រន្ទះ​បាញ់​ប្រាកដ​មែន​ រួច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដេីម្បី​​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕