បុរសម្នាក់បំរើការងារនៅក្រុមហ៊ុន វៀតធែលខោនត្រាក់សិន បានស្លាប់បាត់បង់ជីវិតខណៈពេលឡើងលាបថ្នាំច្រេះលើអង់តែន (ក្រុមហ៊ុនមិត្តហ្វូន) មិនប្រយ័ត្នបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ យ៉ាងអាណោចអាធ័ម

(កំពង់ធំ)៖ បុរសម្នាក់បំរើការងារនៅក្រុមហ៊ុនវៀតធែលខោនត្រាក់សិន (ក្រុមហ៊ុនម៉ៅការ)មើលថែរក្សាលាប ថ្នាំបង្គោលអង់តែននិងលាបថ្នាំច្រេះ បានស្លាប់បាត់បង់ជីវិតដោយសារឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆក់ខណៈពេលជនរងគ្រោះឡើងលាបថ្នាំច្រេះលើអង់តែន (ក្រុមហ៊ុនមិត្តហ្វូន)មិនបានប្រយ័ត្ន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ២៣ នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ មានករណីមនុស្សស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ស្ថិតនៅភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ សារិ ចាន់ធូ ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបន្លិច ឃុំពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង។

តាមការបំភ្លឺពីឈ្មោះ ធី សុយ៉ានី បុគ្គលិកក្រុមហ៊ុនមិតហ្វូន បានបញ្ជាក់ថា មានក្រុមហ៊ុនវៀតធែលខោនត្រាក់សិន (ក្រុមហ៊ុនម៉ៅការ) បានម៉ៅការពីក្រុមហ៊ុនរបស់ខ្លួនមើលថែរក្សាលាប ថ្នាំបង្គោលអង់តែននិងលាបថ្នាំច្រេះ ។ ជាក់ស្តែងនៅថ្ងៃទី ១៨. ០៦ .២០២០ វេលាម៉ោង ០៩ និង ០០ នាទីព្រឹក ជនរងគ្រោះបានទូរស័ព្ទប្រាប់ថាមកលាបថ្មាំច្រេះនៅកន្លែងកើតហេតុខាងលើ ដល់ម៉ោង ១១ និង ២៣ នាទីស្រាប់តែទទួលព័ត៌មានថាជនរងគ្រោះត្រូវខ្សែរភ្លើង ឆក់ស្លាប់បាត់ទៅហើយ ។
មុលហេតុ: ឡើងលាបថ្នាំច្រេះអង់តែន (ក្រុមហ៊ុនមិត្តហ្វូន) បណ្ដាលឲ្យឆក់ស្លាប់។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសពជនរងគ្រោះត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុក កំណើតរបស់សពនៅខេត្តព្រៃវែង៕

ប្រភពៈស្ទឹងសែន ប៉ុស្ត៍